កំសាន្ត

                                                                  រឿងគួរឲ្យចង់ដឹង



 រឿងពិតមួយ​នៅ​ស្រុកសៀមរាប​ថាមានអ៊ំប្រុសម្នាក់​គាត់​អផ្សុកពេក​នៅម្នាក់ឯង ហើយ​ក្នុង​ភូមិរបស់គាត់​នោះ មនុស្សម្នា​ទាំងឡាយ​ក៏ចេញ​ដើររកស៊ី​បាត់ៗ​អស់ពីភូមិ ហើយ​គាត់នោះ​ទំនងជា​ទើបនឹង​មកនៅ​ថ្មី ។
ដោយអផ្សុកខ្លាំងពេក គាត់ក៏ចេញទៅអង្គុយលេងលើកៅអី ដែលគេដាក់អោយអង្គុយលេង ចុងភូមិក្រោមដផម
ឈើមួយ ។ គាតមានកាន់សោមួយចង្កោមទៅដែរ ដែលមានបន្តោងកូនកញ្ចែផ្លុំមួយជាមួយផង ។ នៅបោតៗនោះ
មានព្រៃល្បោះគុម្ពោតដុបៗ ។ ដោយវាស្ងាត់ពេកអីចឹងទៅ គាត់នឹកថាបើមានគ្នាមកបានជាគ្នា មិនដឹងជាសម្បាយយ៉ាងណាទៅហ្ន
កំពុងតែនឹកគិតក៏ឃើញកញ្ចែនៅនឹងចង្កោមកូនសោនោះ គាត់ក៏យកមកផ្លុំលេងកំដរភាពអផ្សុក ។

ច្រេចៗៗៗ!!! សំឡេងកញ្ចែដែលគាត់បានផ្លុំចេញមកលឺសូរទៅឆ្ងាយយ៉ាងវែង ។ រំពេចនោះស្រាប់តែមានមនុស្សម្នាចេញព្រោងព្រាតមកពីតាមដុបគុម្ពោតព្រៃរត់ឈូឆរមកលាន់ទឹកលាន់់ដីកាត់ទាំីគាត់អង្គុយនោះ
។ គាត់ឃើញដូច្នេះគិតថា"យី ! កំពង់តែស្ងាត់ផង គ្រាន់តែផ្លុំម៉ាច្រេចមានគេមកអ៊ូអរបានដូចចិត្តគ្រានបើអាកូនកញ្ចែនេះ!"
មនុស្សទាំងនោះមកតែមួយព្រូក៏បាត់ទៅអស់ទៀត ។ ក្នុងមួយភ្លេតនោះគាត់នឹកថា យី! ស្ងាត់ទៀតហើយគិតផ្លុំទៀតសិន
គាត់ផ្លុំម៉ាច្រេចទៀត តែផ្លុំលើកនេះមិនឃើញមានគេចេញមកទៀតសោះ គាតថែមពីរច្រេចទៀតក៏មិនជឃើញ
មានបីច្រេច នួនច្រេច ប្រាំច្រេច ក៏មិនឃើញអ្នកណាគេចេញមកឡើយុំ បានអីនឹងមក
ការពិគេទាំងនោះ គឺជាពួកលួចលេងល្បែងស៊ីសងក្នុងដុបព្រែ
ដល់លឺ សូរកញ្ចែអ៊ំផ្លុំលេងគិតស្មានថាជាសាំំឡេងកញ្ចែតម្រួតថៃក៏ផាសក្រញាំចេញមក
រត់ប្រាសអាយ៉ូសចូលភូមិចូលផ្ទះស្ងាត់បាត់អស់ ឯលោកថានោះពឹតតែពីផ្លុំបន្ថែម
ន្អាលនឹងបានឃើញគេចេញមកទៀត...មិនដឹងរឿងតាគាត់ផ្លុំឡើងកើតករឡទែន។ 



                                                            ចម្លើយពិបាកដោះស្រាយ


បុរសម្នាក់កំពុងអង្គុយចាំឆ្លើយសម្ភាសន៏ជ្រើសរើសទីប្រឹក្សាការងារសម្រាប់ជួយការងារលោកនាយកក្រុមហ៊ុន។
អ្នកសសម្ភាសន៏សួរៈ
- លោកដោះស្រាយយ៉ាងណា ប្រសិនបឧបមាថា លោកកំពុងបើករថយន្តទំនើបមួយគ្រឿង
ជារថយន្តធុនតូចដែលក្រៅពីអ្នកបើកបរចេញសល់កន្លែងអង្គុយបានតែមនុស្សម្នាក់ទៀតប៉ុណ្ណោះ
ស្រាប់តែតាមផ្លូវជួបមនុស្សដល់ទៅបីនាក់សុំដោយសារផង។
មនុស្សទាំងបីនោះ ម្នាក់គឺជាលោកនាយកក្រុមហ៊ុន ម្នាក់ជាតាចាស់ និងម្នាក់ទៀតជានារីរូបស្អាត។
- អត់ពិបាកដោះស្រាយទេ។ ខ្ញុំនិង ចុះដីហុចកូនសោឳ្យលោកនាយក
បើករថយន្តដឹកតាចាស់ទៅមុនចុះ។ ចំណែកខ្ញុំដើរជាមួយនារីរូបស្អាតទៅតាមក្រោយ៕

                                                                ឈ្លើយគ្រប់កន្លែង

នៅ​ក្នុង​ថ្នាក់រៀន​មួយ អ្នកគ្រូ​បាន​ប្រើ​សិស្ស​ម្នាក់​ឈ្មោះ​ប្រុ​ញ អោយ​យក អ៊េ​ប៉ុង លុប​ក្តារខៀន​ទៅ​ជ្រលក់​ទឹក ដើម្បី​លុប​ក្តារខៀន​កុំអោយ​ហុយ​ដីស ។​ប្រុ​ញរ​ត់ទៅ​មួយ ភ្លែត​ហើយ​ត្រឡប់​មក​វិញ៖
អ្នកគ្រូ៖ ឯង​ទៅ​ជ្រលក់​ទឹក​អី បានជា​លឿន​ម្ល៉េះ​ប្រុ​ញ?
ប្រុ​ញ៖ បាទ! អ្នកគ្រូ នៅ​ក្នុង​បន្ទប់ទឹក​គ្មាន​ទឹក​ទេ ហេតុនេះ​ហើយ ទើប​ខ្ញុំ​ជ្រលក់​ទឹកនោម​ខ្ញុំ​បន្តិច​ទៅ !
អ្នកគ្រូ​និយាយ​ទាំង​កំហឹង៖ សីលធម៌​ឯង​ក៏​ខ្សោយ​ម្ល៉េះ​ប្រុ​ញ?
ប្រុ​ញ៖ បាទ !​ពិតមែន​ហើយ អ្នកគ្រូ​កាល​រៀន​សីលធម៌ ថ្នាក់​ទី ៤ ទី​៥ ខ្ញុំ​បាន​ពិន្ទុ​ធ្លាក់​តែ​រហូត​គឺ​ពិន្ទុ ៣ ឬ ៤ ប៉ុណ្ណោះ
អ្នកគ្រូ​សួរ​បន្ត៖ ប្រុ​ញ !​នៅផ្ទះ​ឯង ឈ្លើយ​អ​ញ្ចឹ​ង​ដែរ​ឬទេ?
ប្រុ​ញ៖ បាទ! អ្នកគ្រូ គ្រប់កន្លែង​ហ្នឹង !
អ្នកគ្រូ​កាន់តែ​ខឹង​ខ្លាំង៖ ខ្ញុំ​នឹង​ផ្តល់​ព​ត៌​មាន ទៅ​អោយ​ឳ​ពុក​-​ម្តាយ​ឯង​បានដឹង !
ប្រុ ​ញ​ឆ្លើយ​យ៉ាង​រហ័ស៖ មិន​ចាំបាច់​ទេ​អ្នកគ្រូ ! រឿង​ព​ត៌​មាន ប៉ា​ខ្ញុំ​តាមដាន​រាល់ថ្ងៃ​នឹង មិន​ថា​ព​ត៌​មាន​ជាតិ ព​ត៌​មាន​អន្តរជាតិ ព្រោះ​ប៉ា​ខ្ញុំ​មើល​កាសែត​រាល់ថ្ងៃ ។
អ្នកគ្រូ និយាយ​លែង​ចេញ !!!

                                                         ចង់ធ្វើមនុស្សអស្ចារ្យ

នៅ​តាម​ជនបទ ស្រុកស្រែ​ចំការ​មួយ មាន​បុរស​ម្នាក់​ជា​អ្នក​កំ​រិះ​ខ្លាំង​ណាស់ ថ្ងៃមួយ​គាត់​ចង់​ផឹកស្រា គាត់​បាន​ប្រើ​ប្អូន​អោយទៅ​ទិញ​ស្រា ដោយ​មិន​អោយ​លុយ សូ​ម្បី​តែ​មួយ​កាក់ មួយ​សែន​សោះ គាត់​ចង់អោយ​ប្អូន​គាត់​ចេញ​លុយ​អោយ ។ ប្អូន​គាត់​សួរ​"អត់​លុយ​ផង ធ្វើ​យ៉ាងម៉េច​ទិញ​ស្រា​កើត?"បងប្រុស​ក៏​ឆ្លើយ​ទាំង​មុខ​ក្រាស​ថា​"យក​លុយ​ ទិញ​ស្រា អ្នក​ណា​ក៏​គេ​ធ្វើ​បាន​ដែរ"ប៉ុន្តែ​បើ​អត់​លុយ ហើយ​ទិញ​ស្រា​បាន អាហ្នឹង​ទើប​គេ​ហៅ​ថា មនុស្ស​អស្ចារ្យ​"ឮ​ដូច្នេះ​ប្អូន​គាត់​ដើរ​ចេញ​ទៅ​បាត់ មួយ​សន្ទះ​ក្រោយមក ប្អូនប្រុស​របស់​គាត់ ក៏​កាន់​ដប​ស្រា ទរ​ទេរ​ហុច​បងប្រុស បងប្រុស​ឃើញ​ដប​ទរ​ទេរ​ឆ្ងល់​ហើយ​សួរ​ថា​"អ្ហែង​អោយ​អញ​ផឹក​អី​ហាស! បើ​មាន​តែ​ដប​ទរ​ទេរ"ប្អូនប្រុស​សើច​ហើយ​ឆ្លើយ​ថា​"អា​ផឹកស្រា​ក្នុង​ដប ដែល​មាន​ស្រា​អ្នក​ណា​ក៏​គេ​អាច​ធ្វើ​បាន​ដែរ តែបើ​ផឹកស្រា​ក្នុង​ដប ដែល​គ្មាន​ស្រា អាហ្នឹង​ទើបបាន​គេ​ហៅ​ថា មនុស្ស​អស្ចារ្យ។

                                                            សេះដាច់យកលាតាម

មានបុរសពីនាក់ជាពួកម៉ាកជិតដិត កាលនៅរៀនមហាវិទ្យាល័យជាមួយគ្នា មួយឈ្មោះសុធន់ មួយឈ្មោះ សុធី ។
សុធន់កាលពេលដែលនៅរៀន គេមានសង្សាស្រីម្នាក់.....ក្រោយមកសុធន់និងសុធី បានជួបគ្នានៅកន្លែងផឹកស៊ីមួយ ។
សុធីៈ សុធន់ គ្នាឮដំណឹងថា មិត្តស្រីរបស់ឯងរត់ចោលឯងមែនទេ?
សុធន់ៈ មែន ! មកពីមិត្តប្រុសថ្មីនាងនោះ គេគឺជាកូនអ្នកមាន, មានប្រាក់ មានរថយន្តឬ ?
សុធីៈ បើអញ្ចឹងមែន គ្នានឹងអោយប្រាក់ទៅឯងមួយចំនួន ដើម្បីទាក់យកនាងនោះមកវិញ អោយដូចសុភាសិតបានពោលថា"សេះដាច់យកសេះតាម"។
សុធន់ៈ យី ! អម្បាញ់មិញឯងនិយាយអញ្ចឹងបានសេចក្តីថា សត្វលារបស់ឯងនោះលឿនជាងលុយសេះរបស់គ្នា ឬយ៉ាងម៉េច ?
សុធន់ៈ ទេ ! គ្នាពុំយកសត្វលាទៅតាមទេ តែលាគ្នានេះគឺសុំលារហូតហើយ ពីព្រោះអីគ្នាទើបតែនឹងទទួលដំណឹងថា មិត្តប្រុសក្រោយរបស់នាងនោះ គឺកំពុងតែដេកឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសាររោគអេដស៏ ។
សុធីៈ អូ !!

                                                            ខ្លាចខ្មោច

ថ្ងៃមួយ​បុរស​ម្នាក់ ដោយ​មានធុរៈ​ចាំបាច់​ត្រូវ​ដើរ​តែឯង​នៅ​ក្នុង​ព្រៃ​ដ៏​ជ្រៅ មួយ​កណ្តាល​យប់ ។​គាត់​មានចិត្ត​ខ្លាច​ខ្មោច​ជា​ខ្លាំង​ណាស់ រំពេច​នោះ​គាត់​បាន​ជួប​បុរស​ម្នាក់​កំពុង​ដើ​ពីមុខ​គាត់​យឺតៗ ។ ពេល​នោះ​គាត់​មាន​អារម្មណ៍​រីករាយ​ជា​ខ្លាំង ព្រោះ​គាត់​គិត​ថា​មាន​មនុស្ស​រួម​ដំណើរ​ជាមួយ​គាត់ វា​មិនសូវ​ខ្លាច​ខ្មោច ។ ដោយសារ​ការ​ខ្លាច​ខ្មោច​ពេក គាត់​ដើរ​យ៉ាង​លឿន ប៉ុន្តែ​បុរស​ចំឡែក​ម្នាក់​នោះ មិន​បាន​ធ្វើ​ដូច​គាត់​ឡើយ គាត់​ដើរ​យឺតៗ ឃើញ​ដូច្នេះ​គាត់​ក៏​សួរ​ទៅ​បុរស​នោះ​ថា​"ហេតុ​អ្វី បានជា​អ្នកឯង​ដើរ​យឺត​ម្ល៉េះ ឯង​មិន​ខ្លាច​ខ្មោច​ទេ​ឬ?"បុរស​ចំឡែក​ឆ្លើយ​តប​"បាទ! ខ្ញុំ​ខ្លាច​ដូច​លោក​អ​ញ្ចឹ​ង កាល​ខ្ញុំ​នៅ​រស់ ។

                                                                     សិស្សថ្មី

សាលារៀន​មួយ មាន​សិស្ស​ជា​ច្រើន​ក្នុង​ថ្នាក់ រួម​ទាំង​សិស្ស​ថ្មី​ម្នាក់​ឈ្មោះ ស៊ូ​ហ្ស៊ូ​គី ដែល​ជា​កូន​របស់​អ្នកជំនួញ​ជប៉ុន​ម្នាក់ រៀន​នៅ​ថ្នាក់​ទី ៨ ។ លោកគ្រូ​បាន​និយាយ រំលឹក​ឡើង​វិញ​នូវ​ប្រវត្តិ​ខ្លះៗ របស់​អា​មេ​រិ​ក
លោកគ្រូ៖ តើ​នរណា​និយាយ​ថា "អោយ​សេរីភាព​ខ្ញុំ ឬ​អោយ​សេចក្តីស្លាប់​មក​ខ្ញុំ?"
បន្ទាប់​មក​គាត់ សំឡឹង​ជុំវិញ​ថ្នាក់​ឃើញ​ម្នាក់ៗ​នៅ​ស្ងៀមស្ងាត់ លើកលែងតែ ស៊ូ​ហ្ស៊ូ​គី​ទេ ដែល​លើកដៃ​ឡើង
ស៊ូ​ហ្ស៊ូ​គី៖ Patrick Henry , 1775
លោកគ្រូ៖ ល្អ​ណាស់! ចុះ តើ​នរណា​និយាយ​ថា​"រដ្ឋាភិបាល របស់​ប្រជាជន ត្រូវ​តាម​ប្រជាជន សំរាប់​ប្រជាជន និង​មិន​អាច​ស្លាប់​នៅ​លើ​ផែនដី?"។​នៅ​តែ​គ្មាន​អ្នកឆ្លើយ​ដដែល លើកលែងតែ​ស៊ូ​ហ្ស៊ូ​គី​
ស៊ូ​ហ្ស៊ូ​គី៖ Abraham Lincoln, 1863
លោកគ្រូ៖ សំឡឹង​ជុំវិញ រួច​និយាយ​ថា ពួក​អ្នក​ទាំងអស់​គ្នា គួរតែ​ខ្មាស​ស៊ូ​ហ្ស៊ូ​គី ដែល​ជា​សិស្ស​ថ្មី សំរាប់​ប្រទេស​យើង បាន​ចេះ​ប្រវត្តិវិទ្យា​ច្រើន​ជាង ពួក​យើង ។
រំពេច​នោះ គាត់​បានលឺ​សំលេង​ខ្សឹប​ខ្លាំងៗ​ថា​"អា​ជប៉ុន​ចុច​មា​យ"
លោកគ្រូ៖ សម្លុត ហើយ​សួរ​ថា អ្នក​ណា​និយាយ​អ​ញ្ចឹ​ង !
សិស្ស​ទាំងអស់​ក្នុង​ថ្នាក់ ស្ងាត់ជ្រាប លើកលែងតែ​សិស្ស​ម្នាក់​បាន​ងើបឡើង រួច​ឆ្លើយ​ថា Lee Lacocca , 1982


                                                                       និយាយទូរស័ព្ទ



ដោយ​មានធុរៈ​ចាំបាច់ ត្រូវ​ប្រាប់​ដំណឹង​ដល់​កូនប្រុស ដែល​បម្រើ​ការ​នៅ​ភ្នំពេញ អោយ​ដឹង តា​សុខ ក៏​លើក​ទូរស័ព្ទ​ដែល​ទើបនឹង​ទិញ មក​ចុច​លេខ រួច​ដាក់​ផ្អឹប​ជាប់​នឹង​ត្រចៀក ប្រហែលជា​ប៉ុន្មាន​នាទី​ក្រោយមក ស្រាប់តែ​លឺ​សំឡេង​មនុស្ស​ស្រី ឆ្លើយ​ពី​ក្នុង​ទូរស័ព្ទ មក​ថា​"លេខ​ទូរស័ព្ទ​របស់​អ្នក មិន​អាច​ទាក់ទង​បាន​ទេ !"
តា​សុខ ភ្ញាក់​ព្រី​ត រួច​រអ៊ូ​ថា៖​"យ៉ី!​អា​កូន​ចង្រៃ វា​ទិញ​ទូរស័ព្ទ អោយ​អញ​ទុក​សម្រាប់​ទាក់ទង​វា បែរជា​យក​ទៅ​អោយ​ស្រី​កាន់​ទៅ​វិញ!"។ សំឡេង​ដដែល​នោះ ឆ្លើយ​មក​ទៀត ។​
តា​សុខ គាត់​ក៏​តប​ទៅ​វិញ​ថា៖"អើ!​អ៊ំ​ស្តាប់​បាន​ហើយ​មី​នាង ប៉ុន្តែ​ជួយ​ប្រាប់​វា​ផង​ថា ឳ​វា​ចង់​ជួប!"


                                                                     ពាក្យបណ្តៅខ្មែរ


៤៩.ស្រីស្តើងសាច់ស្វិត ដុះធ្មេញល្អិត ចំនួនរាប់ផ្លូន កើតមកម្នាក់ឯង ឥតបងឥតប្អូន ធ្មេញច្រើនរាប់ផ្លូវ ចាក់រួចបានស៊ី (ធ្មេញឈើ)
៤៨.ស្ទាបក្លាល ទះពោះ (វាយស្គរ)
៤៧.ស៊ីមួយចាន នៅមួយចាន (ខ្យង)
៤៦.សអើយស្រីស កូនរាប់ដំប នៅឆ្ងាយពីគ្នា ឱ្យម្តាយលំបាកវេទនា ដើរអើតគ្រប់គ្នា ទំរាំបានកូន (អន្ទងអំបោះ)
៤៥.សហឯកោង មហោងហឹង សហភិតភឹង ឯកោរមណីយ (ស្គរ)
៤៤.សត្វមួយមានភ្នែកធំជាងក្បាល ឃើញចំណីត្រកាលបូតដៃបូតជើង (រុយ)
៤៣.សត្វតា ទំលើតា បាក់មែកតា ធ្លាក់ក្នុងតា (សត្វត្រដក់ ទំលើត្របែក ធ្លាក់ក្នុងត្រពាំង)
៤២.សត្វមួយមកពីជើង ក្បាលទើងមើង ជើងប៉ុនស្នប់ (ដំរី)
៤១.ហៅឯងឆ្លើយឯង (ដើមកណ្តោលបាត)
៤០.ហុចឱ្យឡានច្រានទៅមុខ ជិតទង្គុកត្រះពងឯង (ស៊ីក្លូ)
៣៩.ហាលស្រូវលើចុងរកា អ្នកឥតប្រាជ្ញាសាស្រូចមិនអស់ (មើលសាស្រ្តា)
៣៨.ឡើងដូងអន្តឹកៗ តោងព្រ័ត្រអន្តេវៗ ក្តិតតាហេវ ត្រពោកជូរ (អង្ក្រង)
៣៧.អ្នកឡើងមិនបានបេះ អ្នកប្រឡេះមិនបានស៊ី អ្នកនៅទទេស៊ីឆ្អែត (ជើង ដៃ និងមាត់)
៣៦. វាយគោពី ស៊ីដុំរទេះ វាយគោប្រឡាក់ផេះ កេះដោះនាង ទូកកំប៉ោងហាងដោតគល់ឬស្សីតម្រៀបហែ (ស្គរធំ ផ្លុំស្រឡៃ ទះសម្ភោរ វាយគង រនាត)
៣៥. ស្លែវៗចាប (ស្លាបចែវ)
៣៤. ស្លឹកចេកផ្ងា ស្លឹកចារផ្កាប់ (សាស្រ្តាស្លឹករឹត)
៣៣. ស្រីសទ្រមែ អង្គុយលើគ្រែ សណ្តូកជើងលេង អ្នកណាវាយនាង នាងយំគគ្រេង សង្ក្រៀតធ្មេញក្រុបៗ (មូរសំឡី)
៣២. ស្រីលឿងខៀវខ្ចី មនុស្សលើផែនដី មេត្រីស្រីលឿង (មាស)
៣១. ស្រីសើមរងើម ពោះដូចគេផើម អាក្រក់ពេកក្រៃ មានតែកន្ទបប៉ុនៗបាតដៃ ក្រណាស់សព្វថ្ងៃស្រីៗស្រឡាញ់ (ពាងប្រហុក)
៣០. ស្រីសល្អបងអើយ ងូតទឹករួចហើយ នាំគ្នាចូលដេក (លាងចានយកទៅផ្កាប់)
២៩. ស្រីខ្មៅស្រអែម ក្បាលផ្អែមកន្ទុយសាប (អំពៅ)
២៨. ស្រីសត្រសូល សទាំងបណ្តូល ល្អៀចចុង (ទៀន)
២៧. ស្រីសត្រសូល បណ្តូលចេកខ្ចី បងមិនឱ្យដើរដី ដើរលើក្បាលបង (ស្នៀតសក់)
២៦.  ខ្ចីខ្ចប់នំ ទុំស្ល(ស្លឹកឬស្សី ទំពាំង)
២៥.  ខ្មៅក្ងេះ កេះសូន(កូនសេះ)
២៤.  ខ្លួនខ្ញុំថ្លាដូចកញ្ចក់ ទឹកភ្នែកខ្ញុំស្រុក់ពេលត្រូវកំដៅ(ទឹកកក)
២៣.  ខ្សែមួយច្រវាយរាយគ្រប់ស្រុក(ផ្លូវ)
២២.  កាប់ផាំងដល់ថ្ម កាប់ផាំងដល់ដីស កាប់ផាំងដល់ទឹកសមុទ្រ(កាប់ដូង)
២១.  កាប់ឈើរាន់មែក(កាប់ឈឺរែកមាន់)
២០.  កំប៉ុកកំប៉ុនស្រដៀងផ្លែជំពូ ប្រហោងពីរគ្រះហូ មមិះជុក(ច្រមុះ)
១៩.  ក្លិកក្លក់ ដងឡើងក្រហមទែង(អំពិលទុំ)
១៨.  មានភ្លើងមិនឆេះ មានផេះមិនហុយ(ត្មាតភ្លើង ត្មាតផេះ)
១៧. កាកែវវងពងលើដី  ​ដំរីពងចុងឈើ ក្រពើពងលើមេឃ (ជីនាងវង ស្វាយក្បាលដំរី ផ្កាយក្រពើ)
១៦. កុកហើរពុំដែលទំ​ ភ្នំពុំដែលកន្លះ (ពពក​ ភ្នំពេញ)
១៥. កាលដើមរូបអ្នកគួរឲ្យខ្ពើម លុះដូររូបកាលណា អ្នកគួរឲ្យស្រឡាញ់ (មេអំបៅ)
១៤. កាប់មួយពាន់ ជាន់មួយម៉ឺន (ជ្រុញ មាត់ទ្វា)
១៣. កេះឆ្អឹងជំនី ស៊ីគល់បបុស  ឱបដៃវៃពោះ បរសេះកាត់ត្រឡោក (កេះចាប៉ី ផ្លុំខ្លុយ គោះស្គ គូតទ្រ)
១២. ក្បាលមួយ​ ជើងពីរដណ្តប់ មានកូនគ្រប់៣៦៥ (១ឆ្នាំ ១២ខែ ៣៦៥ថ្ងៃ)
១១. ក្រពើមិនជិះទៅជិះគល់ឈើ ក្បាលដូចគេរើអាចម៍ដូចគេរោយ (ខ្នោសកោសដូង)
១០. ក្មេងចាំផ្ទះ ចាស់ដើរលេង (ស្លឹកឈើ)
៩. ក្រហមចុងស្ទីកគល់ ជញ្ជក់មិនស្រួល សើមជោគ (បារី)
៨. កាលរស់គេស្អប់ ងាប់ទៅគេហិត (សង្កើច)
៧. កាត់កឥតឈាម កាត់ដៃឥតម្រាម ពុះទ្រូងឥតថ្លើម (កាត់អាវ)
៦. កំប៉ាងៗអើយ ដូចស្លឹកម្លូ ប្រហោងគ្រហ៊ូ មមិះជុក (ស្លឹកត្រចៀកជ្រូក)
៥. ក្តិតទល់ក្តិត ដៃកាន់ដៃ ជើងខ្វៃៗ ភ្នែកមើលមុខ (ជិះកង់)
៤. កំប៉ូចៗដូចរបស់អ្នក កន្លាក់ៗដូចរបស់ខ្ញុំ ច្រឹមច្រុមចូលរបស់អ្នកវិញ (អណ្តើក)
៣. ក្រុកៗមាន់ក្រាប លូកដៃទៅស្ទាប ម៉ែអើយប៉ុន្មាន? (វាល់អង្ករដាំបាយ)
២. កូនអូរតូចមួយ បងមិនហ៊ានឆ្លង ស្រីពៅមាសបង ឆ្លងទៅឆ្លងមក (ត្រល់សំរាប់ត្បាញ)
១. ក្ងក់ដូចទង់ ក្ងង់ដូចត្មាត រកស៊ីសង្វាត រកពោះដាក់គ្មាន (កណ្តៀវ)


                                                                  កំណាព្យ
  

ដៃពីរ

ដៃពីរសំខាន់ចំពោះមនុស្ស ដៃប្រើសាងឈ្មោះរស់ថ្កុំថ្កើង
ដៃឆ្ការដីដាំដំណាំទ្រើង ដៃធ្វើការឡើងនាំទ្រព្យធន។
ដៃប្រើសរសេរសាងតម្រេះ ស្រង់ស្រាវឯកទេសមិនឱ្យស៌ុន
ដៃមិននៅស្ងៀមដេកទំរន់ មិនលើកបែបន់ចាំព្រះជួយ។
ដៃល្អធ្វើការមិនរួញរា ដៃកាន់មុខងារជាជំនួយ
មិនផ្គុំតាមផ្លូវសុំគេជួយ ដៃមិនរំអួយលើកសុំទាន។
ដៃមានកិត្តិយសរស់នឹងធ្វើ ការងារប្រសើរជួយរស់រាន
ដៃមិនលួចលុយទ្រព្យធនធាន នាំញាតិរំខានក្នុងជីវិត។
សិនអើយបើដៃមានប្រយោជន៍ ញាតិផងពិតសើចដៃសុក្រិត
ដៃនាំកិត្តិយសឈ្មោះអម្រិត កោសល្យវិចិត្រស្នាដៃមាស។

ប្រហិត
គេកោសសាច់ត្រីហាន់ចិញ្ច្រាំ
ក្រឡុកបុកជ្រំអស់ពីចិត្ត
រួចថែមគ្រឿងលាយកើតប្រហិត អាហារវិចិត្រល្បីកាត់ស្រុក។
ជួនគេយកអាំងជួនក៏ស្ងោរ ជួនយកទៅស្លលាយប្រហុក
ចៀនទ្រាប់បន្លែនំបញ្ចុក ទឹកត្រីអែអុកឆ្ងាញ់អស់ដៃ។
មិនខុសឡើយពាក្យផន់ម៉ែឪ លោកស្តីប្រដៅជ្រំសំដី
ពាក្យខ្ពស់ពាក្យទាបកៀបយប់ថ្ងៃ កៃឆ្នៃចង់អោយកូនវិចិត្រ។
ម៉ែឪតែងប្រៀនដាស់តឿនជ្រំ ថែមគ្រឿងផ្សែផ្សំដូចប្រហិត
នោះព្រោះប្រាថ្នាឃើញជីវិត កូនថ្កើងប្រណិតល្អមាំមួន។
ច្នេះកុំខឹងលោកពេលថែមគ្រឿង ជ្រំដាស់រូបយើងអស់ទាំងក្បួន
ព្រោះបំណងល្អចំពោះកូន យើងត្រូវត្រៀមខ្លួនរៀនទទួល។

ទឹកមាត់ផ្អែម

ទឹកមាត់ចាស់ៗប្រៃមានប្ញទ្ធិ វិភាគការពិតប្រាប់កូនចៅ
ចៃដន្យកូនស្តាប់យូរៗទៅ ទឹកមាត់ប្រដៅក្លាយល្វីងចត់។
ក្មេងយើងសព្វថ្ងៃខុសបុរាណ ប្ញកកោងក្លាហានលើសកំណត់
មិនខ្លាចដំបងត្មោងរំពាត់ ពេលម៉ែឪវាត់ តដៃវិញ។
ច្នេះយើងត្រូវផ្លាស់ទឹកមាត់ប្រៃ ប្តូរទឹកមាត់ថ្មីផ្អែមពោរពេញ
ណែនាំរូបកូនពិរោះមិញ អោយកូនទន្ទេញសុទិដ្ឋិ។
ប្រៀនដោយពាក្យផ្អែមល្អស្រទន់ កុំធ្លោយស៌យស៌ុនមានអារិ
ក្រែងកូនមានះកើតអាស្មិ ផ្គើនប្ញកចចេសធ្វេសស្តាប់យើង។
ពាក្យផ្អែមត្រជាក់លាក់ប្ញទ្ធី នាំកូនសំភីភាពថ្កុំថ្កើង
តក់ៗកូនស្តាប់មិនរើសអើង យូរគង់ថ្កុំថ្កើងសំរេចផល។


ដូងមួយធ្លាយ

ផ្លែដូងមួយធ្លាយច្រុះលើដើម មានចំនួនច្រើនយ៉ាកនឹងរាប់
មានតក់មាននាឡិមានគួរគាប់ មួយធ្លាយជ្រុះជាប់តាមវាសនា។
ដូចជាពលរដ្ឋក្នុងនគរ មានខូចមានល្អគរខេមរា
កូនខ្លះបំផ្លាញ ខ្លះរក្សា ខ្លះទៀតប្រាជ្ញា ខ្លះក៏ល្ងង់។
ចៃដន្យដូងស្អុយមានតិចតួច ដទៃមិនខូច មិនគម្រង់
មួយធ្លាយខូចមួយមិនលិចលង់ ដូងល្អជួយយោងផលចំការ។
មិនខុសពលរដ្ឋក្នុងនគរ ភាគច្រើនពលល្អថែខេមរា
ថ្វីបើបុត្រខ្លះចិត្តទោសា គង់ជាតិភ្លឺថ្លាព្រោះបុត្រល្អ។
ឃើញស្អុយមួយផ្លែកុំអាលទ្រាន់ នៅផ្លែរយពាន់ផលបវរ
បុត្រមួយខួរស្អុយ ច្រើនទៀតល្អ គង់នាំនគរឆ្ពោះជ័យអើយ ។

                                                             រឿងនិទានខ្លី
                                                                     

                                                                   បុរសច្រណែនប្រពន្ធ
               
មានកាល​មួយ​នោះ ​បុរស​ម្នាក់កើត​ក្ដី​នឿយហត់​ ហើយ​ធុញ​ទ្រាន់ចំពោះការងារ​ក្រៅ​ផ្ទះ ផ្ទុយ​ពី​ភរិយា​របស់​គាត់​​ដែល​នៅ​តែ​ផ្ទះ។ ហើយ​អ្វី​ដែល​ធ្វើ​អោយ​គាត់​កាន់​តែច្រណែន​នាង​ទៅ​ទៀត​នោះ គឺ​នាង​នៅ​តែ​ផ្ទះ​ហើយ​ នៅ​មាន​គេ​ប្រារព្ធ​ទិវាសិទ្ធិ​នារី​៨មីនាសំរាប់​នាងថែម​ទៀត។ គាត់​ចង់​អោយ​ប្រពន្ធរបស់​គាត់​បាន​ដឹងពី​ការ​លំបាក​របស់​គាត់ ដូច្នេះ​គាត់​ក៏​បួង​សួង​ដល់​ទេវតា៖ « ទេវតា​អឺយ មួយ​ថ្ងៃ​ខ្ញុំ​ធ្វើ​ការ​ប្រាំបី​ម៉ោង ចំនែក​ឯភរិយា​ខ្ញុំ​វិញ នាង​នៅ​តែផ្ទះ ។ ខ្ញុំ​ចង់​អោយ​នាង​យល់​ពី​ការ​លំបាក​របស់​ខ្ញុំ។ ដូច្នេះ សូម​ព្រះ​អង្គ​ ជួយប្ដូរ​កាយ​យើង​ទាំង​ពីរ​ អោយ​បាន​មួយ​ថ្ងៃ​ ដើម្បី​អោយ​នាង​យល់​ពី​ខ្ញុំ​ផង » ….. រឿងពេញ
បានផ្សាយ​ក្នុង រឿង​និទាន​, រឿង​និទាន​ខ្លីៗ | បានដាក់ពាក្យ​គន្លឹះ | មតិ 4

រង់ចាំដោយគ្មានពាក្យសន្យា

អនុស្សាវរីយ៍​រវាងនាង​និង​បុរសម្នាក់​នេះ​ក្នុង​សហករណ៍​ជាមួយ​គ្នា​ បាន​បណ្ដាល​អោយ​នាង​លង់​ខ្លួន​ស្រលាញ់​គាត់​ដោយ​មិន​ដឹង​ខ្លួន។ គឺមិន​ដឹង​ខ្លួន​ថានាង​ស្រលាញ់​គាត់​តាំង​ពី​ពេល​ណា។ នាង​មិន​ដឹង​ថា នាង​បាន​ស្រលាញ់​គាត់​ដោយ​សារ​តែអ្វីផង។ គាត់​សង្ហារ?​ គាត់​ជាមនុស្ស​ល្អ? រឺមក​ពីគាត់​ជា​មនុស្ស​មាន​​ការ​យល់​ដឹង​ច្រើន?។ តែ​នាង​ដឹង​ថា នាង​ស្រលាញ់​គាត់។ សេចក្ដី​ស្រលាញ់​តែ​មួយ​ វា​បាន​បិទបាំង​រូបគាត់​ជិត មិន​អោយ​នាង​មើល​ឃើញ​អ្វីទាំង​អស់​ផ្សេង​ពី​នេះ… មិន​ត្រឹម​តែប៉ុណ្ណោះ​វា​ថែម​ទាំង​ធ្វើ​អោយ​បញ្ញា​របស់​នាង​លែង​ដំណើរ​ការត​ ទៅ​ទៀត។ គំនាប​ប្រពៃណីខ្មែរ​បាន​កៀបរិត​នាង​ជាប់ ​មិន​អនុញ្ញាត​អោយ​នាង​សំដែង​សេចក្តី​ស្រលាញ់​របស់​នាង​ចំពោះ​បុរសម្នាក់​ នេះ​បាន​ឡើយ។ សង្គម​ក្អែក​ខ្មៅ ស្នេហា​ជា​ទង្វើ​ខុស​សីលធម៌ ជាកំអែល​សក្តិភូមិ ជា​ទង្វើ​អាវាសែ។ តែ​គំនាប​នេះ មិនអាច​ហាម​ឃាត់​ចិត្តនាង​មិន​អោយ​លួច​ស្រលាញ់​គាត់​បាន​ឡើយ។ អ្វី​ដែល​បុរស​ម្នាក់​នេះ​បាន​ធ្វើ​ទៅ​លើរូប​នាង បាន​ធ្វើ​អោយ​នាង​ស្មានដោយ​ព្រាវៗ​ថាគាត់​ប្រហែល​ជា​ស្រលាញ់​នាង។ តែ​ជួនកាល​នាង​គិត​ថា គាត់​ប្រហែល​ជាមិន​ស្រលាញ់​នាង​ទេ​ គេ​មិន​ដែល​និយាយថាស្រលាញ់​នាង​ផង គេ​ប្រហែល​ជា​គ្រាន់​តែរាប់​អាន​នាង​ធម្មតា​តែ​ប៉ុណ្ណោះ។ សហករណ៍​រលាយ​ បុរសម្នាក់​នេះក៏​ត្រូវវិល​ទៅ​ស្រុក​របស់​គេ​វិញដែរ។ នៅ​ពេល​ដែល​គាត់​ចាក​ចេញ​ទៅ នាង​ចង់​និយាយ​អ្វីម្យ៉ាង​ប្រាប់​ដល់​គាត់​ តែ​នាងមិន​អាច​និយាយ​ចេញ​បាន បាន​ត្រឹម​តែ​លួច​មើល​ពី​ចំងាយ។ តួ​ឯកក្នុងប្រលោមលោក ​គេ​សន្យា​ដល់​នារី​កំពូល​ស្នេហ៍​របស់​គេ​នៅពេល​ដែល​បែក​គ្នា ថា​គេ​នឹង​វិល​វិញ វិល​​មក​រក​នារី​របស់​គេ​តាម​ពាក្យ​សន្យា.. មួយ​ឆ្នាំ​ ពីរ​ឆ្នាំ​ … Continue reading
បានផ្សាយ​ក្នុង រឿង​និទាន​, រឿង​និទាន​ខ្លីៗ | បានដាក់ពាក្យ​គន្លឹះ | មតិ 11

មនុស្សច្រណែន

ដក​ស្រង់​ចេញ​ពី​រឿង សាឌិច រឺ ព្រហ្មលិខិត ដោយ ហ្វ្រង់ស្វ័រ ម៉ារី អារូអេត៍ ដឺ វ៉ុលទែរ ត​ពី​វគ្គ​មុន : វគ្គ​បី​ : ឆ្កែ និង សេះ   សាឌិច​ចង់​លួង​លោម​ខ្លួន​ឯង​ ពី​គ្រោះ​​អាក្រក់​ដែល​ព្រហ្ម​លិខិត​ដែល​បានកំនត់​ចំពោះគាត់​ តាម​រយៈ​ការសិក្សា​ទស្សនវិជ្ជា និង ការ​រាប់​អាន​មិត្ត​។ គាត់​មាន​ផ្ទះ​ស្អាត​មួយ​នៅ​ជាយ​ក្រុង​បាប៊ីឡូន។ គាត់​បាន​ប្រមូល​ស្នាដៃ​សិល្បៈ​និង​គ្រឿង​កំសាន្ត​​នៃមនុស្ស​ល្បី​ៗមក​ទុក​ ក្នុង​ផ្ទះ​នេះ។ នៅ​រៀងរាល់​ព្រឹក​បណ្ណាល័យ​របស់​គាត់​ បើក​ចំហ​ទទួល​អ្នក​ប្រាជ្ញគ្រប់​រូប។ នៅ​ពេល​ល្ងាចនៅលើ​តុរបស់​គាត់​ មាន​ភ្ញៀវ​ពេញៗ។ តែ​បន្តិច​ក្រោយ​មក ទើប​គាត់​​ដឹង​ថា អ្នក​ប្រាជ្ញ​គ្រោះថ្នាក់​ប៉ុណ្ណា។ ការ​ឈ្លោះ​ប្រកែក​គ្នា​មួយ​បាន​កើត​ឡើង​លើ​ច្បាប់​របស់​សូរ៉ូ​អាស្ត្រ ដែល​ហាម​មិន​ឱយ​​ស៊ី​សត្វ​គ្រីហ្វុង[1]។ ម្ខាង​និយាយ​ថា “ចាំបាច់​ការពារ​គ្រីហ្វុង​ធ្វើ​អ្វី បើ​សត្វ​នេះ​គ្មាន​ផង?” ម្ខាង​ទៀត​និយាយ​ថា “សត្វ​នេះ​ប្រាកដ​ជា​មាន ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​សូរ៉ូអាស្ត្រ​ហាម​មិន​ឱយយើង​ស៊ី​។” … Continue reading
បានផ្សាយ​ក្នុង រឿង​និទាន​ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ

ឆ្កែ និង សេះ

ដក​ស្រង់​ចេញ​ពី​រឿង សាឌិច រឺ ព្រហ្មលិខិត ដោយ ហ្វ្រង់ស្វ័រ ម៉ារី អារូអេត៍ ដឺ វ៉ុលទែរ ត​ពី​វគ្គ​មុន : វគ្គ​ពីរ : ច្រមុះ សាឌិច​ទទួល​ស្គាល់​ថា រៀប​ការ​បាន​មួយ​ខែ​ដំបូង​ ដូច​ជា​គេ​សរសេរ​ក្នុង​គម្ពីរ​សិន្ឌ[1] គឺ​ដូច​ចន្ទ​ទឹក​ឃ្មុំ ហើយ​ខែ​ទី​ពី​ដូច​ចន្ទទឹក​ខ្មេះ​។ បន្តិច​ក្រោយ​មក​វា​ក៏​លែង​លះ​គ្នា​ជា​មួយ​នឹងនាង​អាសូរ៉ា ដែល​វា​យល់​ថា​រស់​នៅ​ជា​មួយ​គ្នា​កាន់​តែ​មិន​ចុះ​សំរុង​ទៅ។ វា​ក៏​ស្វែង​រក​សេចក្តី​សុខ​ដោយ​ការ​សិក្សា​ពី​ធម្មជាតិ។ វា​និយាយ​ថា “គ្មាន​អ្វី​សប្បាយ​ជាង​ សិក្សា​ទស្សនវិជ្ជា​ក្នុង​សៀវភៅ​ដ៏ពិសិដ្ឋ​នេះ ដែល​ព្រះ​បាន​ប្រទាន​មក​ឱយយើង​ទេ។ សច្ចភាព​ដែល​បុគ្គល​ម្នាក់​រក​ឃើញ វា​ស្ថិត​នៅ​ជា​របស់​បុគ្គល​​នោះ បុគ្គល​នោះ​​ចិញ្ចឹម និង បណ្តុះបណ្តាល​ព្រលឹង​របស់​ខ្លួន​ឯង បុគ្គល​នោះ​រស់​នៅ​ដោយ​ស្ងប់​ស្ងាត់ បុគ្គល​​នោះ​មិន​ខ្លាច​មនុស្ស​ផ្សេង​ឯ​ទៀត បុគ្គល​មិនចាំ​បាច់​​ខ្លាច​ភរិយាខ្លួន​កាត់​ច្រមុះ​របស់​ខ្លួន។​​​” ដោយ​វា​មាន​គំនិត​បែប​នេះ​ពេញ​ខ្លួន​ហើយ វា​ក៏​ទៅ​រស់​នៅ​ផ្ទះ​របស់​វា​ឯស្រុក​ស្រែ នៅ​ជាប់​មាត់ទន្លេ​អឺ​ប្រាត។ នៅ​ទី​នោះ​វា​មិន​ចាំ​បាច់​រវល់​នឹង​ការ​គណនា​រក​បរិមាណ​ទឹក​របស់​ទន្លេ​ អឺប្រាត​ ហូរ​កាត់​ក្រោម​ស្ពាន​បាន​ប៉ុន្មាន​ម៉ែត្រ​គូប​ក្នុង​មួយ​វិនាទីទេ … Continue reading
បានផ្សាយ​ក្នុង រឿង​និទាន​ | បានដាក់ពាក្យ​គន្លឹះ | មតិ 2

សាឌិច

សាឌិច (Zadig)រឺ​ព្រហ្ម​លិខិត ជា​ប្រលោមលោក​​ដ៏​ល្បី​ល្បាញ​​និពន្ធ​ដោយ​អ្នក​ប្រាជ្ញ​ទស្សនវិជ្ជា​ដ៏​ល្បី ​ល្បាញ​ គឺ​លោក​វ៉ុលទែរ។ រឿង​នោះ​និយាយ​អំពី​សាឌិច រឺ​​ទស្សនវិទូ នៅ​ក្រុង​បាប៊ីឡូន​សម័យ​ដើម។ អ្នក​និពន្ធ​មិន​បាន​បំនង​និយាយអំពី​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​នោះ​ទេ ហើយ​បញ្ហា​ភាគ​ច្រើន​ដែល​សាឌិច​បាន​ជួប​ប្រទះ​គឺ​​ជា​បញ្ហា​សង្គម និង​នយោបាយ​របស់​វ៉ុលទែរ​នៅ​សម័យ​របស់​គាត់​នោះ​ឯង។ សៀវភៅ​នោះ​មាន​លក្ខណៈ​ជា​សៀវភៅ​ទស្សនវិជ្ជា ហើយ​បង្ហាញ​ពី​ជីវិត​មនុស្ស​ក្នុង​កណ្តាប់​ដៃ​នៃ​ព្រហ្មលិខិត​ដែល​មនុស្ស​ មិន​អាច​កំនត់​បាន។ វា​ជា​រឿង​និយាយ​អំពី​ជំនឿ​សាសនា​ចាស់​គំរិល ដែល​លោក​វ៉ុលទែរ​ប្រណាំង​ប្រជែង​ជាមួយ​ដោយ​តំនាង​​បដិវត្ត​ផ្នែក​គំនិត​តាម​ រយៈ​សាឌិច​។ ភាព​ប៉ិន​ប្រសប់​របស់​វ៉ុលទែរ​ក្នុង​ការ​ប្រើ​ប្រាស់​អក្សរសាស្ត្រ​ជា​ ឧបករណ៍​ប្រឆាំង​ជំទាស់​និង​ប្រៀប​ធៀប ត្រូវ​បាន​បង្ហាញ​យ៉ាង​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​រឿង​នេះ​ឯង។ បន្ទាប់​ពី​រឿង​កង់ឌីត រឿង​សាឌិច​ត្រូវ​បាន​ចាត់​ទុក​ជា​ស្នាដៃ​ល្បី​បំផុត​របស់​វ៉ុលទែរ។ វ៉ុលទែរ(២១ វិច្ឆិកា ១៦៩៤ – ៣០ ឧសភា ១៧៧៨) អ្នក​ការពារ​សេរីភាព​ជន​ស៊ីវិល : សេរីភាព​ក្នុង​ការ​ជ្រើសរើស​ជំនឿ​សាសនា និង​សេរីភាព​ក្នុង​ការ​ទទួល​បាន​នូវ​យុត្តិធម៌​ពី​សាលា​ក្តី។ គាត់​បាន​រិះគន់​ព្រះ​វិហារ​ និង​ស្ថាប័ន​បារាំង​ជា​ញឹក​ញយ កាល​ពី​ពេល​ដែល​គាត់​នៅ​រស់។
បានផ្សាយ​ក្នុង រឿង​និទាន​ | បានដាក់ពាក្យ​គន្លឹះ | បញ្ចេញមតិ
 
 
 
 

                                                               

     

                                                       
































































































































                                                                                                                      































No comments:

Post a Comment