នោះគឺឬស្សី។ឬស្សីមានដុះស្ទើរតែគ្រប់តំបន់នៅប្រទេសកម្ពុជាហើយអ្នកស្រុកតែងតែដាំវានៅតាម
ដីទំនេរក្បែរភូមិស្រុករបស់ពួកគេ ។ ឬស្សីវិវត្តមកពីទំពាំងរហូតក្លាយជា ឬស្សីពេញលេញ រូបរាងរបស់វាគឺមានការដុះជាជុំរុំ ដើមនីមួយៗមានលក្ខណះដុះវែងទៅលើអាចមានប្រវែងរហូត
ដល់ ១០ ម៉ែតជាងឯណោះ ហើយដើមរបស់វាប្រហោងជាលក្ខណះកង់ៗចាប់ពីគល់រហូតដល់ចុង
រីឯ ស្លឺកវាវិញមានលក្ខណះស្រួចត្រវែងលូតលាស់ច្រើននៅខាងចុងរបស់វាហើយមែកវាច្រើនដុះ
តាមថ្នាំងរបស់វាគ្រប់ៗថ្នាំងទាំងអស់នៃដើម ។
No comments:
Post a Comment